CMAC បន្តបោសសម្អាត គ្រាប់បែកចង្កោម សំណល់សង្គ្រាមថៃ ឈ្លានពាន កម្ពុជា

ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា CMAC បានបន្តបោសសម្អាតគ្រាប់បែកចង្កោម សំណល់សង្គ្រាមថៃឈ្លានពានកម្ពុជា តាមលំនៅដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័សាធារណៈ និងដីសេដ្ឋកិច្ចសង្គម។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១១ មិថុនា លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC ថា «នៅទិសខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ កម្លាំងជំនាញអង្គភាពCMAC បន្តបោសសម្អាតគ្រាប់បែកចង្កោម សំណល់សង្គ្រាមសៀមឈ្លានពាន តាមលំនៅដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័សាធារណៈ និងដីសេដ្ឋកិច្ចសង្គម»។ លោក អគ្គនាយក CMAC បន្ដថា រួមគ្នាផ្តល់ក្តីសង្ឃឹម និងកសាងអនាគតរុងរឿងជូនប្រជាជន ដែលជាអ្នករងគ្រោះ ដោយសារសង្គ្រាមសៀមពានឈ្លាន និងកាន់កាប់បូរណភាពទឹកដីកម្ពុជា៕