សម្តេចតេជោ ៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ ផ្តល់នូវសេវានានា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ និងផ្តល់សេវានានាទៅកាន់ពលរដ្ឋ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។ សម្តេចតេជោ ក៏បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ចំពោះសុខទុក្ខគ្រួសារ របស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជន។ សម្តេចតេជោបានលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេង ចំពោះជាតិមាតុភូមិរបស់វីរកងទ័ពដែលបានយកជីវិតមកការពារជាតិមាតុភូមិ ។ ដូច្នេះត្រូវតបស្នងសងគុណដល់ពួកគាត់ តាមរយៈយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគាត់ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ ។ ចំពោះអតីតយុទ្ធជនវិញ សម្តេចតេជោ ក៏ស្នើឱ្យយកចិត្តទុកដាក់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ … Continue reading សម្តេចតេជោ ៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ ផ្តល់នូវសេវានានា