លោក មាស វិរិទ្ធ ៖ ទោះគ្រឿងញៀនគ្រប់គ្រងបាន តែត្រូវបង្កើនការបង្ក្រាប
ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធបានថ្លែងថា ទោះបីជាគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងដំណាក់កាលគ្រប់គ្រងបានក៏ដោយ ក៏ត្រូវតែបង្កើនការបង្ក្រាបឱ្យកាន់តែខ្លាំងបន្ថែមទៀត ។ ក្នុងកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ចំណេះដឹងគ្រឿងញៀន» ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែបន្តកើតមាននៅកម្ពុជា ប៉ុន្តែពុំមានការរីករាលដាលខ្លាំង និងជាកំហុសនោះទេ ។ លោកថា ទោះមិនមានការរីករាលដាលខ្លាំងក៏ពិតមែន ប៉ុន្តែត្រូវតែចូលរួមគ្រប់គ្នា ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀនទាំងនៅក្នុងស្រុក និងមកពីក្រៅប្រទេស ។ លោកបញ្ជាក់ថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន គឺជាឧបករណ៍ដ៏សំខាន់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន។ ដូច្នេះកុំយល់ច្រឡំថា មានតែសមត្ថកិច្ច ឬអាជ្ញាធរ ទើបអាចដោះស្រាយបញ្ហានេះបាន ។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងទៀតថា “ការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាមទារឱ្យមានការចូលរួម មិនមែនសមត្ថកិច្ចមួយ អាជ្ញាធរមួយ ធ្វើការតែឯងទទួលបានជោគជ័យទេ ត្រូវតែមានការចូលរួមពីគ្រប់វិស័យ ។ កុំឱ្យចាត់ទុកថា បញ្ហាគ្រឿងញៀនជាសមត្ថកិច្ច ក្នុងការដោះស្រាយដោយអាជ្ញាធរមាន សមត្ថកិច្ច ឬមន្រ្តីអនុវត្តច្បាប់យើងទាំងអស់គ្នា … Continue reading លោក មាស វិរិទ្ធ ៖ ទោះគ្រឿងញៀនគ្រប់គ្រងបាន តែត្រូវបង្កើនការបង្ក្រាប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed