សម្ដេចធិបតី ៖ ការកសាងធនធានមនុស្ស ជាកត្តាសំខាន់ ត្រូវយកចិត្តទុកដាក់សុខភាព តាំងពីកើតដល់ស្លាប់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍គូសបញ្ជាក់ថា ការកសាងធនធានមនុស្សមួយ ដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាពរបស់គាត់ តាំងពីតូចរហូតដល់គាត់ស្លាប់ទៅវិញ ។ សម្តេចធិបតីមានប្រសាសន៍បន្តថា ការកសាងធនធានមនុស្សនេះ គឺត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗ ពោរពេញទៅដោយសុខភាពល្អ ជាធនធានរបស់គ្រួសារ មិនជាបន្ទុករបស់គ្រួសារ ព្រោះសុខមិនភាពល្អ គឺជាបន្ទុក ៕