សម្តេចធិបតី ៖ កុំគិតថា រៀនជំនាញតាម “TVET” គ្មានតម្លៃដូចរៀនបាក់ឌុប ឬបរិញ្ញាបត្រ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តាំផ្ញើទៅអ្នកចូលរៀន ជំនាញក្នុងកម្មវិធី “TVET” ថាមិនសូវមានតម្លៃដូចសញ្ញាបត្របាក់ឌុប ឬសញ្ញាបត្របរិញ្ញាបត្រ គឺមានតម្លៃដូចគ្នា ។ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅយកតួលេខនៃបរិមាណ កម្មវិធីTVETចំនួន ១,៥លាននាក់ ប៉ុន្តែទោះបានឬ មិនបាន តាមការចង់បានក៏ដោយ ក៏ ពុំមានបញ្ហាអ្វីនោះទេ សំខាន់ត្រូវធានាគុណភាព សម្រាប់អ្នករៀនគ្រប់ៗគ្នានៅពេលបញ្ចប់វគ្គ។ សម្តេចធិបតីបន្តថា “ខ្ញុំសូមអំពាវនាវឱ្យបងប្អូន ក្មួយៗដែលចូលរៀន កម្មវិធីធីវេតនេះ យកចិត្តទុកដាក់ ជំរុញខ្លួន ហើយគ្រួសារសូមកុំឱ្យមានគំនិតថា រៀនធីវេត នេះគឺជារៀនថ្នាក់ជំនាញអីអត់សូវមានតម្លៃដូចគេរៀនបាក់ឌុប រៀនបរិញ្ញា អត់ទេ… មានតម្លៃដូចគ្នា ជំនាញខុសគ្នា”៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed