សម្ដេចតេជោរំលឹកថា កូឡុំប៊ីចូលរួមចំណែក ជួយស្វែងសន្តិភាព ឱ្យកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា កូឡុំប៊ី បានចូលរួមចំណែកជួយស្វែងរកសន្តិភាព ឱ្យកម្ពុជាក្នុងសម័យអ៊ុនតាក់។ ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបថា លោកស្រីបញ្ជាក់ថា ប្រទេសទាំងពីរមានសក្តានុពលបន្ថែម ក្នុងការពង្រីកជាមួយគ្នា ទាំងនៅក្នុងក្របខណ្ឌអន្តរជាតិ នយោបាយអន្តរជាតិ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី រវាងប្រទេសទាំងពីរ ហើយកូឡុំប៊ី-កម្ពុជា ក៏គ្រោងនឹងមានកិច្ចសន្ទនា នយោបាយជាមួយគ្នាបន្ថែមទៀត។ ទន្ទឹមគ្នានេះ ប្រទេសទាំងពីរនឹងជំរុញនូវពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគ បន្ថែមទៀត ។ បើតាមលោក ជា ធីរិទ្ធ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូត ។ សម្ដេចបានបញ្ជាក់ថា កម្ពុជា … Continue reading សម្ដេចតេជោរំលឹកថា កូឡុំប៊ីចូលរួមចំណែក ជួយស្វែងសន្តិភាព ឱ្យកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed