សម្តេចធិបតី ៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ ព្រោះបើគ្មានសន្តិភាព ក៏មិនអាចមានការអប់រំ និងការអភិវឌ្ឍដែរ ។ ក្នុងឱកាសអញ្ជើញជាអធិបតី បើកមហាសន្និបាត កាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជាពិតជាមានកិត្តិយស ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដែលនេះជាឱកាសដ៏ល្អក្នុងការបង្ហាញ ពីសក្តានុពលទៅកាន់មិត្តបរទេសនានា។ សម្តេចធិបតីបន្តថា “អ្នកទាំងអស់គ្នាអាចឃើញវឌ្ឍនភាព និងសន្តិភាពនៅកម្ពុជា ។ សន្តិភាពគឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាពទេ យើងក៏មិនអាចនិយាយពីការអប់រំ ការអភិវឌ្ឍ ការចូលរួមរបស់ស្រ្តីឬក៏អនាគតរបស់យុវជនបានឡើយ” ។សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ដោយសារសន្តិភាពនេះហើយ ទើបកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បង្កើនឱកាសការងារ បង្កើនឱកាសសិក្សា លើកកម្ពស់សុខុមាលភាពសង្គម និងបើកទ្វារទទួលមិត្តអន្តរជាតិ មកចែករំលែកចំណេះដឹង បទពិសោធន៍ និងមិត្តភាពជាមួយប្រជាជនកម្ពុជា ។ សម្តេចធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ … Continue reading សម្តេចធិបតី ៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed