រដ្ឋលេខាធិការព្រំដែន ថៃគប្បីបញ្ជូនក្រុមការងារ វាស់វែងចម្រុះ ចុះលើដីជាក់ស្តែង
ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានលើកឡើងថា ភាគីថៃគប្បីចាត់បញ្ជូនក្រុមការងា រវាស់វែងចម្រុះ (IST)ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងការងារ ដែលនៅសេសល់រវាងប្រទេសទាំងពីរ ។ ការលើកឡើងបែបនេះ របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្រោយគណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស របស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារ លើដីជាក់ស្តែង ប៉ុន្តែភាគីថៃឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលដូចជា ៖ បំពេញនីតិវិធីផ្ទៃក្នុង , រង់ចាំការបោះឆ្នោតថ្នាក់ជាតិ , រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី , រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី និងរង់ចាំការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃ លើការតែងតាំងប្រធាននិងសមាសភាពថ្មី នៃគណៈកម្មការ JBC ភាគីថៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ប៉ុន្តែរហូតមកដល់ពេលនេះ បើទោះបីជានាយករដ្ឋមន្ត្រីថៃថ្មី ត្រូវបានតែងតាំង ហើយគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើងនិងបានដំណើរការកិច្ចប្រជុំជាច្រើន លើកមកហើយក៏ដោយ … Continue reading រដ្ឋលេខាធិការព្រំដែន ថៃគប្បីបញ្ជូនក្រុមការងារ វាស់វែងចម្រុះ ចុះលើដីជាក់ស្តែង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed