សម្ដេចធិបតី ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ ចាប់ពីថ្ងៃទី១៧-១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យ របស់នាយករដ្ឋមន្រ្តី បានផ្តល់សេចក្តីសង្ខេបព័ត៌មាន អំពីដំណើរអញ្ជើញចូលរួម កិច្ចប្រជុំកំពូលទាំងពីរនៅរុស្ស៊ីថា ការចូលរួមរបស់សម្តេចធិបតី តបតាមការអញ្ជើញរបស់លោក ភ្លាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ។ លោកបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺ ជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ហើយថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងក្រៅតំបន់ ។ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតីនឹងចូលរួម ព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងនឹងមានជំនួបទ្វេភាគីមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី … Continue reading សម្ដេចធិបតី ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed