ប្រធានាធិបតីរ៉ូម៉ានី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី
ភ្នំពេញ ៖ លោក Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានីបានថ្លែង ប្រធានាធិបតីរ៉ូម៉ានី នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងឆ្នាំ២០២៦ខាមុខនេះ ។ នេះបើតាមខ្លឹមសារជំនួបដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា អនុញ្ញាតឱ្យលោក Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា លោក Dacian អបអរសាទរចំពោះកម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅក្នុងខែវិច្ឆិកាខាងមុខ ដែលលោកចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា នៅក្នុងការចូលរួមចំណែកក្នុងក្របខណ្ឌនៃអង្គការហ្វ្រង់កូហ្វូនី ។ ជាកិច្ចឆ្លើយតប សម្ដេចតេជោបានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយលោក Dacian និងប្រតិភូអំពីពហុភាគីនិយម ជាពិសេសក្នុងក្របខណ្ឌនៃតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាងណាក្នុងនាមជាអង្គការដែលមានសមាជិកដ៏ច្រើន ដែលសមាជិកពេញសិទ្ធិបច្ចុប្បន្នមានរហូតដល់៥៣ប្រទេស ដែលក្នុងចំណោមសមាជិកទាំងអស់នោះត្រូវតែពង្រឹងការកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល ឬក៏កាន់តែរីកចម្រើនបន្ថែមទៀត។ អ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថា សម្ដេចតេជោ ក៏បានចែករំលែកនូវទស្សនៈទាក់ទងទៅនឹងការពង្រីកនៅក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី តាមរយៈការប្រាស្រ័យទាក់ទង ឬក៏កិច្ចការសេដ្ឋកិច្ចជាមួយគ្នាដែលប្រទេសនៅក្នុងសមាជិកគួរតែពង្រឹងបន្ថែម នៅក្នុងការធ្វើនូវកិច្ចសហការសេដ្ឋកិច្ចក៏ដូចជាពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឱ្យមានការគាំទ្រដល់នយោបាយនៃទំនាក់ទំនងរវាងប្រទេសដែលជាសមាជិក។ បន្ថែមលើសពីនេះ … Continue reading ប្រធានាធិបតីរ៉ូម៉ានី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed