រដ្ឋមន្រ្តីការបរទេសចិន ចូលក្រាបថ្វាយព្រះពរ ព្រះមហាក្សត្រ និងសម្តេចម៉ែ
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការជូន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃ គណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេស នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ។ លោក Wang Yi បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរពីប្រធានាធិបតី Xi Jinping និងស្រី Peng Liyuan ក្នុងឪកាសខួបចម្រើនព្រះជន្មវស្សាគម្រប់ ៩០ព្រះវស្សា និងចំពោះការព្យាបាលព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រមទាំងបានបញ្ជាក់ថា មិត្តភាពរវាងចិន-កម្ពុជា ត្រូវបានបង្កើតឡើងដោយ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងមេដឹកនាំចិនជំនាន់មុនៗ។ ឆ្នាំនេះគឺជាខួបលើកទី៧០ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់ សម្តេចព្រះនរោត្តម សីហនុ មកកាន់ប្រទេសចិន។ អស់រយៈពេល ៧០ ឆ្នាំមកហើយ ដោយមិនគិតពីការប្រែប្រួល នៃទេសភាពអន្តរជាតិ ប្រទេសចិន-កម្ពុជាតែងតែប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយបានបង្កើតគំរូសម្រាប់ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ … Continue reading រដ្ឋមន្រ្តីការបរទេសចិន ចូលក្រាបថ្វាយព្រះពរ ព្រះមហាក្សត្រ និងសម្តេចម៉ែ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed