ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ សម្តេចព្រះសង្ឃ-ព្រះសង្ឃ ៩១អង្គ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សាគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងយុវជនកាកបាទក្រហមកម្ពុជា បានទទួលព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំព្រះរាជពិធីចម្រើនព្រះជន្មព្រះវស្សា ដោយមានការយាង និងនិមន្តពីសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង គណៈមហានិកាយ និងសម្តេចសង្ឃ-ព្រះតេជគុណព្រះសង្ឃ សរុប ៩១អង្គ មកពីវត្តចំនួន៩ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចម្រើនព្រះបរិត្ត និងយាង-និមន្តគោចរបិណ្ឌបាត្រ ជាកិច្ចចម្រើនព្រះជន្មវស្សា … Continue reading សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី រៀបចំពិធីសូត្រមន្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចម៉ែ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed