រដ្ឋមន្ដ្រីមហាផ្ទៃ ៖ កម្ពុជា ត្រូវតែបោសសម្អាត Online Scams ដើម្បីការពារសុវត្ថិភាពមនុស្សជាតិ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ទោះបីមជ្ឈដ្ឋានអន្តរជាតិខ្លះវាយតម្លៃបែបណាក៏ដោយ ប៉ុន្តែកម្ពុជាខ្លួនឯងដឹងច្បាស់ ពោលគឺត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីស្ដារកិត្តិយស និងការពារសុវត្ថិភាពមនុស្សជាតិ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក CHRISTIAN DESROCHES ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានរំលេចអំពីលទ្ធផលកិច្ចសហប្រតិបត្តិការកន្លងមក និងបានបំផុសភាគីកាណាដា ពិចារណាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយផ្ដោតលើការងារបណ្ដុះបណ្ដាលជំនាញសន្តិសុខបច្ចេកវិទ្យា ដល់មន្ត្រីនគរបាលជាតិកម្ពុជា ជាពិសេសការពង្រឹងសមត្ថភាពស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតកាណាដា ក៏បានផ្លាស់ប្ដូរយោបល់អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី នាយករដ្ឋមន្ត្រីកាណាដា បរិយាកាសសន្តិសុខសម្រាប់ធុរជនកាណាដា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកឯកអគ្គរដ្ឋទូតកាណាដា បានមានប្រសាសន៍កោតសរសើរ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ ជូនរាជរដ្ឋាភិបាលនិយាយជារួម និងដោយឡែកក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការស្នូល។ … Continue reading រដ្ឋមន្ដ្រីមហាផ្ទៃ ៖ កម្ពុជា ត្រូវតែបោសសម្អាត Online Scams ដើម្បីការពារសុវត្ថិភាពមនុស្សជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed