សម្តេចធិបតី និងលោក ពូទីន ប្តេជ្ញារក្សាសន្ទុះវិជ្ជមាន នៃប្រទេសទាំងពីរ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ល្លាមឌីមៀពូទីន ប្រធានាធិបតីរុស្ស៊ី បានប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាសន្ទុះវិជ្ជមាន រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ទៅមុខបន្តទៀត ។ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា សម្តេចធិបតីបានជួបទ្វេភាគី និងពិភាក្សាការងារជាមួយលោក ល្លាមឌីមៀពូទីន នៅរាត្រីថ្ងៃទី១៨ មិថុនា ។ លោកបន្តថា ជំនួបទ្វេភាគីនេះ ប្រព្រឹត្តទៅក្នុងបរិយាកាស យ៉ាងស្និទ្ធស្នាល កក់ក្តៅ និងប្រកបដោយការជឿទុកចិត្ត គ្នាទៅវិញទៅមក ដែលឆ្លុះបញ្ចាំងពីមិត្តភាពយូរអង្វែងរវាងរុស្ស៊ីនិងកម្ពុជា ។ នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីរុស្ស៊ី សម្តែងការពេញចិត្តខ្លាំង ចំពោះការរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី។ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ សង្កត់ធ្ងន់ថា “មេដឹកនាំកម្ពុជា-រុស្ស៊ីបានបញ្ជាក់ពីការប្តេជ្ញា ដូចគ្នាក្នុងការរក្សាសន្ទុះវិជ្ជមាន … Continue reading សម្តេចធិបតី និងលោក ពូទីន ប្តេជ្ញារក្សាសន្ទុះវិជ្ជមាន នៃប្រទេសទាំងពីរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed