កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀង សន្តិភាព រវាងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz
ភ្នំពេញ ៖ កម្ពុជាស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រេចបានរវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៩ មិថុនានេះ បានឱ្យដឹងថា កម្ពុជាតែងតែគាំទ្រ ជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា វិធីសាស្រ្តការទូត និងការគោរពគ្នាទៅវិញទៅមក ។ កម្ពុជា កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមចំណែកក្នុងដំណើរការសម្របសម្រួល នាំឱ្យសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ ។ កម្ពុជាសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងត្រូវបានអនុវត្តប្រកបដោយសុច្ឆន្ទៈ និងនាំទៅរកសន្តិភាពយូរអង្វែង និងប្រកបដោយចីរភាព។កម្ពុជាជឿជាក់ថា សន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់មជ្ឈិមបូព៌ា គឺមាន សារៈសំខាន់យ៉ាងខ្លាំង សម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និង វិបុលភាពរួម។ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងជួយស្តារទំនុកចិត្តឡើងវិញ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ សកល និងរួមចំណែកដល់ស្ថិរភាពនៅក្នុងទីផ្សារថាមពលអន្តរជាតិ។ កម្ពុជាលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ បន្តកសាងសន្ទុះវិជ្ជមាននេះ តាមរយៈការសន្ទនាប្រកបដោយ ចីរភាព និងការចូលរួមប្រកបដោយការស្ថាបនា … Continue reading កម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀង សន្តិភាព រវាងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed