តំណាងកម្ពុជា នៅUN បញ្ជាក់ពីជម្រើសកម្ពុជា យកយន្តការផ្សះផ្សារដោយបង្ខំ

ភ្នំពេញ ៖ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ(UN)បានគូសបញ្ជាក់ ទៅអង្គប្រជុំលើកទី ៣៦ នៃរដ្ឋភាគី UNCLOS អំពីមូលហេតុថា កម្ពុជាជ្រើសរើស យកយន្តការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រ កម្ពុជា-ថៃ ។ ថ្លែងក្នុងកិច្ចប្រជុំលើកទី ៣៦ នៃរដ្ឋភាគី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ លោក កែវ ឈា សង្កត់ធ្ងន់ថា ដោយសារថៃ បានលុបចោលជាឯកតោភាគី នូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001) ដែលជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់ ប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រនៃប្រទេសកម្ពុជា និងប្រទេសថៃនោះ កម្ពុជាមិនមានជម្រើសណា ក្រៅពីចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងថៃ ដែលថាកម្ពុជាមិនចាប់យកការចរចាទ្វេភាគី ហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី លោក យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងបានលើកឡើងថា ថៃមិនបានធ្វើនូវអ្វី ដូចដែលខ្លួនបានលើកឡើងនោះទេ។ ថៃបានលើកពីលេសរាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។ ផ្ទុយទៅវិញថៃលុបចោលអនុស្សរណៈឆ្នាំ ២០០១ ជាឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែន អធិបតេយ្យភាពកម្ពុជាតែម្តង ។ លោក … Continue reading តំណាងកម្ពុជា នៅUN បញ្ជាក់ពីជម្រើសកម្ពុជា យកយន្តការផ្សះផ្សារដោយបង្ខំ