សម្ដេចធិបតី មានជំនឿមុតមាំថា ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ នឹងកាន់តែរឹងមាំ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសតួកគីយ៉េ-កម្ពុជា នឹងកាន់តែរឹងមាំ, ស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក Mesut Özcan ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសតួកគីយ៉េប្រចាំកម្ពុជា ប្ដេជ្ញាចិត្តក្នុងការបន្តជំរុញ, ពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន, ស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតលើវិស័យជាច្រើន ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចធិបតី ពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាភាពជាដៃគូរកម្ពុជា-តួកគីយ៉េ។ សម្ដេចធិបតីមានជំនឿជឿ ជាក់យ៉ាងមុតមាំថា ក្រោមអាណត្តិការទូតរបស់លោកទូតថ្មី, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ, ស៊ីជម្រៅ និង រីកចម្រើនបន្ថែមទៀត។សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និង ស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតី … Continue reading សម្ដេចធិបតី មានជំនឿមុតមាំថា ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ នឹងកាន់តែរឹងមាំ