អ្នកនាំពាក្យ ៖ JBC កម្ពុជា ផ្ញើកំណត់ការទូតទៅថៃ ចំនួន៤២លើក

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ទាំង២លើករួចមក គណៈកម្មការ JBC របស់កម្ពុជា បានផ្ញើកំណត់ការទូត ទៅភាគីថៃចំនួន៤២លើក ។ ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា គិតចាប់ពីបទឈប់បាញ់ លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយបានផ្ញើ កំណត់ទូតចំនួន៩ លើកហើយ ទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូន ក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង បន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ លោកថា ក្រៅពីនោះ គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានធ្វើកំណត់ទូតតវ៉ាចំនួន ៣២លើក ចំពោះសកម្មភាពខុសច្បាប់នានា របស់កងកម្លាំងថៃ នៅលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ បើគិតចាប់ពីបទឈប់បាញ់លើកទី១ ដែលចូលជាធរមាននៅថ្ងៃទី២៨ … Continue reading អ្នកនាំពាក្យ ៖ JBC កម្ពុជា ផ្ញើកំណត់ការទូតទៅថៃ ចំនួន៤២លើក