ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហាញនូវ សំបកគ្រាប់ ដែលទម្លាក់ពីយន្តហោះF-16 ក្នុងសង្គ្រាមសៀមឈ្លានពានលើកម្ពុជា ដែលផលិតដោយ ឧស្សាហកម្មយោធាអ៊ីស្រាអ៊ែល។ នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង រតនា បានបង្ហោះរូបភាព៤សន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា «នេះជារបស់ពិតនៃភស្តុតាងសង្គ្រាម ! គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ទម្ងន់ជិត ១.០០០គីឡូក្រាម(១តោន)ទាំងនេះ ជាសំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ក្នុងសង្គ្រាមសៀមឈ្លានពាន ដែលត្រូវបានប្រតិបត្តិការ ដោះបន្សាបទុកជាភស្តុតាងមរតកប្រវតិ្ត សាស្ត្រសង្គ្រាមឈ្លានពាន!! គ្រាប់បែកនេះផលិតក្នុងខែសីហា ឆ្នាំ១៩៩៦ ដោយឧស្សាហកម្មយោធាអ៊ីស្រាអ៊ែល»។
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed