វៀតណាម គាំទ្រដំណោះស្រាយព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី

ភ្នំពេញ ៖ វៀតណាមបានប្រកាសគាំទ្រ ចំពោះដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ យោធាជាមួយកម្ពុជា ។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ វូ ហុងសឺន មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស កងទ័ពប្រជាជនវៀតណាមបញ្ជាក់ថា វៀតណាមកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។ ឧត្តមសេនីយ៍ទោ វូ ហុងសឺន ក៏បានរំលឹកពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដែលបានប្រកៀកស្មាគ្នាតស៊ូក្នុងអតីតកាល។ ឧត្តមសេនីយ៍ បញ្ជាក់ថា ការជួយគ្នាទៅវិញទៅមក និងការរក្សាចំណងសាមគ្គីភាពរវាងប្រទេសទាំង៣ វៀតណាម កម្ពុជា និងឡាវ គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍ និងសន្តិភាពក្នុងតំបន់។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងទ័ពការពារអាកាសនៃប្រទេសទាំងពីរ ឧត្តមសេនីយ៍ទោ វូ ហុងសឺន បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងស៊ីជម្រៅដែលមានជាយូរមកហើយ ដោយបានលើកឡើងថា នាយទាហានកម្ពុជា … Continue reading វៀតណាម គាំទ្រដំណោះស្រាយព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី