អ្នកជិះកង់ផ្សងព្រេង ក្នុងបេសកកម្មមនុស្សធម៌ ឆ្ពោះទៅទ្វីបអឺរ៉ុប បានមកដល់កម្ពុជាវិញហើយ

ភ្នំពេញ ៖ បន្ទាប់ពីចំណាយពេលវេលាអស់រយៈពេល២ឆ្នាំ ក្នុងដំណើរផ្សងព្រេងក្នុងបេសកកម្មទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា លោក ទីវ តារារិទ្ធិ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ លោក ទីវ តារារិទ្ធិ បានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយត្រូវឆ្លងកាត់ទ្វីបអាស៊ី ឆ្ពោះទៅទ្វីបអឺរ៉ុប ក្នុងចម្ងាយផ្លូវប្រមាណ៤ម៉ឺនគីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេស ប្រមាណ២៥ប្រទេស និងរៃអង្គាសថវិកាបានប្រមាណជា២២ម៉ឺនដុល្លារ គោលបំណងយកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។  សូមបញ្ជាក់ថា លោក ទីវ តារារិទ្ធិ ធ្លាប់បានជោគជ័យម្ដងរួចហើយ កាលពីពាក់កណ្ដាលឆ្នាំ២០២៣ ដោយបានជិះកង់នៅជុំវិញតំបន់អាស៊ាន។ អ្នកជិះកង់រៃអង្គាសថវិកាសប្បុរសធម៌រូបនេះ បានជិះឆ្លងកាត់ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ ទទួលបានថវិកាជិត៦ម៉ឺដុល្លារ ជួយមន្ទីរពេទ្យកុមារអង្គរ៕