១០ឆ្នាំចុងក្រោយ កំណែទម្រង់វិស័យអប់រំនៅកម្ពុជា ផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ របត់កំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំនៅកម្ពុជា បានឈានជើងចូលដល់ដំណាក់កាលផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ។ ក្នុងពិធីផ្ដល់បាឋកថាស្ដីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ដើម្បីធ្វើកំណែទម្រង់ជោគជ័យ ត្រូវរកឱ្យឃើញចំណុចគន្លឹះដែលធ្វើឱ្យមានការផ្លាស់ប្ដូរល្អប្រសើរ ហើយត្រូវចាំថា មិនគួរធ្វើអ្វីដដែលៗពីមួយឆ្នាំទៅមួយឆ្នាំទេ ចាំបាច់ត្រូវតែមានអ្វីថ្មីឆ្លើយតបនឹងបរិបទសង្គម ពិភពលោក និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាសកល ។ លោកថា ក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការចាប់ផ្ដើមរបត់កំណែទម្រង់ស៊ីជម្រៅក្នុងឆ្នាំ២០១៤ វិស័យអប់រំនៅកម្ពុជាបានឈានជើងចូលដល់ដំណាក់កាលផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ជាមួយវឌ្ឍនភាពជាច្រើន ។ រដ្ឋមន្រ្តីបន្ថែមថា ក្នុងនោះ ភាពលេចធ្លោបំផុត គឺការរឹតបន្តឹងវិធានការប្រឡងទុតិយភូមិចាប់តាំងពីឆ្នាំ២០១៤ ដោយបានលុបបំបាត់វប្បធម៌ចម្លង និងជំរុញឱ្យមានការខិតខំប្រឹងប្រែងពិតប្រាកដពីសិស្ស «អ្នកចេះគឺជាប់» ដោយកំណែទម្រង់អប់រំត្រូវបានបែងចែកជា ៤ដំណាក់កាល គឺដំណាក់កាលទី១៖ កំណែទម្រង់ថ្នាក់ជាតិ , ដំណាក់កាលទី២៖ កំណែទម្រង់ផ្ដោតលើសសរស្ដម្ភ ៥ , ដំណាក់កាលទី៣៖ កំណែទម្រង់កម្រិតសាលារៀន និងដំណាក់កាលទី៤៖ … Continue reading ១០ឆ្នាំចុងក្រោយ កំណែទម្រង់វិស័យអប់រំនៅកម្ពុជា ផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់