សម្តេចតេជោ ជានិមិត្តរូបដ៏សំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង កម្ពុជា-ចិន

ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅតែជានិមិត្តរូបដ៏សំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ចិន ។ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ បានឆ្លៀតឱកាសផ្តល់កិច្ចសម្ភាសថា “ទំនាក់ទំនងរវាងកម្ពុជា-ចិននេះ គឺមិនអាចខ្វះតួអង្គ របស់សម្តេចតេជោបានទេ ។ សម្តេចតេជោនៅតែជានិមិត្តរូបដ៏សំខាន់ ក្នុងការផ្សារភ្ជាប់ ឬក៏ការជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែស៊ីជម្រៅ”។ លោកបន្តថា អតីតកាល គឺមានអតីតព្រះមហាក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ ប៉ុន្តែបន្ទាប់ពីព្រះបរមរតនកោដ្ឋ គឺមានសម្តេចតេជោ ហ៊ុន សែនដែលបានពូនជ្រុំឱ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែរស់រវើក ខណៈបណ្តាមេដឹកនាំចិនតែងតែផ្តោតមកលើតួអង្គសម្តេចតេជោ ៕