ចិន រីករាយសហការជាមួយកម្ពុជា ដើម្បីបន្តលុបបំបាត់«ដុំសាច់មហារីក» នៃការឆបោក តាមប្រព័ន្ធទូរស័ព្ទ និងអ៉ីនធើណេត

ភ្នំពេញ ៖ ចិន បានរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តកិច្ច ខិតខំប្រឹងប្រែង លុបបំបាត់ «ដុំសាច់មហារីក»នៃការឆបោក តាមប្រព័ន្ធទូរស័ព្ទ និងអ៉ីនធើណេតទាំងស្រុង។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅកម្ពុជា ថា «ភាគីចិនសូមវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តនិងសកម្មភាពរបស់កម្ពុជា ក្នុងការបង្ក្រាបឆបោក តាមប្រព័ន្ធទូរស័ព្ទ និងអ៉ីនធើណេត ចិនរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង លុបបំបាត់«ដុំសាច់មហារីក»នៃការឆបោក តាមប្រព័ន្ធទូរស័ព្ទនិង អ៉ីនធើណេតទាំងស្រុង»៕