សម្តេច ស ខេង ៖ សមាជិកគណបក្សប្រជាជន នឹងនាំជ័យជម្នះ ដល់បក្សនៅឆ្នាំ២០២៧
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញក្តីសង្ឃឹមថា សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែងនាំជោគជ័យ ជូនគណបក្សក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២៧ខាងមុខ ។ ក្នុងពិធីសម្ពោធអគារ១ខ្នង និងសមិទ្ធផលនានា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រៃស្នៀត ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ០២៦ សម្តេចក្រឡាហោម ស ខេង បានស្នើក្រុមការងារទាំងអស់បន្តសកម្មភាព ក្នុងការបំពេញភារកិច្ច ដែលគណបក្សបានប្រគល់ជូន និងត្រូវបន្តចុះទៅដល់មូលដ្ឋានផ្ទាល់ ដើម្បីក្តាប់បានសភាពការណ៍ បញ្ហាប្រឈម មតិយោបល់ សំណើ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយបានទាន់ពេលវេលា។ ដោយសម្តេច ស ខេង បង្ហាញក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា សមាជិកបក្ស នឹងបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យ យ៉ាងត្រចះត្រចង់ ជូនគណបក្សក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខ។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេច … Continue reading សម្តេច ស ខេង ៖ សមាជិកគណបក្សប្រជាជន នឹងនាំជ័យជម្នះ ដល់បក្សនៅឆ្នាំ២០២៧
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed