ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទបានផ្ញើសារព្រមានទុកជាមុនថា បើកងកម្លាំងណាម្នាក់កាង ឬឃុបឃិតជាមួយអ្នកប្រព្រឹត្តបទល្មើសនេសាទ នឹងទទួលទណ្ឌកម្មតាមផ្លូវច្បាប់។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទ នៅលើផ្ទៃបឹងទន្លេសាប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងថា លទ្ធផលការងារ ដែលសម្រេចបានក្នុងរយៈពេល១៨ខែកន្លងមក លើការបង្ក្រាបបទល្មើសនេសាទ កងកម្លាំងចម្រុះ ដែលមានយោធាជាប្រធានគណៈបញ្ជាការកងឯកភាព បង្ក្រាបបទល្មើសនេសាទ និងអាជ្ញាធរដែនដី បានសហការគ្នាយ៉ាងសកម្ម ដោយមានប្រជាពលរដ្ឋចូលរួម ក្នុងការចុះល្បាត ឃាត់ខ្លួនជនល្មើស ដកហូត និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ជាច្រើនករណី រហូតធ្វើឱ្យមហាជនសរសើរ និងសាទរលទ្ធផលទប់ស្កាត់-បង្ក្រាបបទល្មើសនេសាទរហូតដល់បច្ចុប្បន្ននេះ សំបូរត្រីឡើងវិញ ។ប៉ុន្តែជាមួយនឹងការកោតសរសើរនេះ អគ្គមេបញ្ជាការសង្កត់ធ្ងន់ថា មិនត្រូវឱ្យមានការពាក់ព័ន្ធ ឬកិច្ចការពារ ពីសំណាក់មន្ត្រីអាជ្ញាធរ ឬកងកម្លាំងណាម្នាក់ ជាមួយជនល្មើសឡើយ បើរកឃើញថា មានការកាង ឬឃុបឃិត ត្រូវអនុវត្តវិន័យកងទ័ព និងទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន ។ ចំពោះឧបករណ៍នេសាទខុសច្បាប់មួយចំនួន មិនត្រូវយកបម្រើឱ្យបេសកកម្មបង្ក្រាបបានទេ គឺត្រូវបំផ្លាញចោលភ្លាម ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed