កម្ពុជាទទួលចំណាត់ថ្នាក់លេខ១ លើនិរន្តរភាពដី និងធនធានល្អបំផុតលើលោក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានសម្តែងការអបអរសាទរ ចំពោះប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក ។ យោងតាមបណ្តាញទំនាក់ទំនងតេឡេក្រាមរបស់សម្តេចតេជោ នៅថ្ងៃទី៣០ មិថុនា នេះ បានឱ្យដឹងថា កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងផ្តល់ចំណាត់ចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resoure Sustainability) ល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។ យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២៦ កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦ នាំមុខប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាឈរលេខរៀងទី១ បន្តដោយប្រទេសឡាវ … Continue reading កម្ពុជាទទួលចំណាត់ថ្នាក់លេខ១ លើនិរន្តរភាពដី និងធនធានល្អបំផុតលើលោក