អគ្គមេបញ្ជាការកម្ពុជា ប្តឹងទៅអគ្គសេនាធិការ កងទ័ពហ្វីលីពីន ពី AOT ថៃ ឆ្លងចូលមកដាំកូនឈើ នៅប្រាសាទខ្នារ ដោយគ្មានការអនុញ្ញាត

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកង នៃកងយោធពលខេមរភូមិន្ទ បានធ្វើលិខិតប្តឹង ទៅនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីន អំពីសកម្មភាពរបស់ក្រុមអ្នកសង្កេត ការណ៍អាស៊ាន ប្រចាំប្រទេសថៃ AOT ចូលមកដាំកូនឈើនៅតំបន់ប្រាសាទខ្នារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។  យោងតាមលិខិតរបស់លោកផ្ញើ ទៅនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីន បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពមួយ ដែលបានកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅពេលដែលសមាជិកក្រុម AOT ប្រចាំប្រទេសថៃ ដែលអមដោយកងកម្លាំង ប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុង ដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតនៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយគ្មានការជូនដំណឹងជាមុន ឬការសហការជាមួយភាគីកម្ពុជា នៅកម្រិតណាមួយឡើយ។ លោក វង្ស ពិសេន លើកឡើងថា ក្រោយចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយគ្មានការអនុញ្ញាត … Continue reading អគ្គមេបញ្ជាការកម្ពុជា ប្តឹងទៅអគ្គសេនាធិការ កងទ័ពហ្វីលីពីន ពី AOT ថៃ ឆ្លងចូលមកដាំកូនឈើ នៅប្រាសាទខ្នារ ដោយគ្មានការអនុញ្ញាត