សម្តេចធិបតី ៖ រដ្ឋមន្រ្តីខ្លះជាកូនកំព្រា និងរដ្ឋលេខាធិការខ្លះ ក៏ជាកូនអ្នកមិនសំបូរធនធាន

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត ដល់យុវជនទាំងឡាយ ឱ្យខិតខំសិក្សារៀនសូត្រ ឱ្យបានចេះពិតប្រាកដ បើទោះជាខ្លួនកើតមកក្នុងគ្រួសារ ជួបការលំបាកយ៉ាងណាក៏ដោយ ក៏កុំផ្ដេកផ្ដួលទៅតាមពាក្យថា កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត ។ ដោយសម្តេចបានលើកឡើង ពីស្ថានភាពជាក់ស្តែងពិតប្រាកដថា បច្ចុប្បន្ន រដ្ឋមន្រ្តីខ្លះក៏ចេញមកពីកូនកំព្រា ហើយរដ្ឋលេខាធិការខ្លះ ក៏ជាកូនអ្នកមិនសំបូរធនធានផងដែរ ។ ដូច្នេះត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបានមានឱកាសបំពេញការងារល្អ និងមានតួនាទីខ្ពស់ ក្នុងសង្គម៕