ក្រសួងមហាផ្ទៃ បង្កើតភូមិរង់ចាំ១ ដល់ភូមិរង់ចាំ៦ ដោយបំបែកចេញ ពីភូមិស្លក្រាម នៃឃុំស្លក្រាម
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេចបង្កើតភូមិរង់ចាំ១ ភូមិរង់ចាំ២ ភូមិរង់ចាំ៣ ភូមិរង់ចាំ៤ ភូមិរង់ចាំ៥ និងភូមិរង់ចាំ៦ ដោយបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិបង្កើតថ្មីដូចមានចែងនៅក្នុងប្រការ១ នៃប្រកាសនេះ ត្រូវអនុលោម ទៅតាមសេចក្ដីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed