តំណាងអយ្យការ សម្រេចចោទប្រកាន់លោក K01 ពីបទ ហិង្សាដោយចេតនា
ភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃយអ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះថា ករណីជនសង្ស័យឈ្មោះ ឃឿន សុឡា ហៅ K01 ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនា បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។ យោងតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed