សម្តេចតេជោ ៖ គំរូថ្មី នៃទំនាក់ទំនង រវាងបក្សប្រជាជន និងបក្សកុម្មុយនីស្តចិន តាមរយៈការគោរពគ្នា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា គំរូថ្មីនៃទំនាក់ទំនងនៃគណបក្សប្រជាជនកម្ពុជា (CPP) និងបក្សកុម្មុយនីស្តចិន (CPC)ស្តែងឡើង តាមរយៈការគោរពគ្នាទៅវិញទៅមក ។ ក្នុងសារលិខិតផ្ញើទៅលោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដើម្បីអបអរសាទរខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន សម្តេចតេជោ មានប្រសាសន៍ថា គំរូថ្មីនៃទំនាក់ទំនងរវាងគណបក្ស CPP និងគណបក្សរបស់ CPC នេះ តាមរយៈការបង្កើនការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេស គណបក្សនយោបាយ និងប្រជាជននានា ដើម្បីខិតខំស្វែងរកសន្តិភាពនិងវិបុលភាពពិភពលោក។ សម្តេចតេជោថា ក្រោមការដឹកនាំរបស់ CPC ចិន បាននិងកំពុងដើរតួនាទីស្ថាបនាកាន់តែខ្លាំងឡើង ក្នុងការលើកកម្ពស់ សន្តិភាព និងកិច្ចសន្ទនាក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ សម្តេចតេជោ ស្វាគមន៍ចំពោះមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធីរបស់ CPC។ គំនិតផ្តួចផ្តើមសកលរបស់លោក ស៊ី ជីនពីង រួមមាន ៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) … Continue reading សម្តេចតេជោ ៖ គំរូថ្មី នៃទំនាក់ទំនង រវាងបក្សប្រជាជន និងបក្សកុម្មុយនីស្តចិន តាមរយៈការគោរពគ្នា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed