សម្តេចតេជោ ៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើក្រុមគ្រួសារកងទ័ព
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើក្រុមគ្រួសារ របស់កងទ័ពដែលកំពុង ឈរជើងការពារទឹកដី ព្រោះកងទ័ពបានយកជីវិត មកការពារជាតិមាតុភូមិ ។ ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ សម្តេចតេជោ ក៏បានមានប្រសាសន៍ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជន។ ដោយសម្តេចតេជោបានលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេង ចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកជីវិតមកការពារជាតិមាតុភូមិ។ ដូច្នេះ ត្រូវតបស្នងសងគុណដល់ពួកគាត់តាមរយៈយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគាត់ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed