លោកប៉ែន បូណា ៖ កម្ពុជាបន្តដោះស្រាយព្រំដែន តាមរយៈការចរចា ការទូត-ច្បាប់អន្តរជាតិ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានគូសបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាល នៅតែមានគោលជំហរដោះស្រាយ បញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការចរចាការទូត និងផ្អែកលើច្បាប់ អន្តរជាតិរបស់កម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា លើកឡើងថា ក្នុងនាមប្រទេសធ្លាប់ ហែលឆ្លងកាត់វិនាសកម្មនៃភ្លើងសង្គ្រាមជិត៣ទសវត្សរ៍ ទម្រាំស្វែងរកបានយ៉ាងលំបាក នូវសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងដោយសន្តិវិធី និងបញ្ចៀសការប្រើប្រាស់អាវុធ តាមរយៈការចរចាការទូត ដោយប្រើប្រាស់យន្តការទ្វេភាគី ដែលមានស្រាប់ផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ លោកបន្តថា ជាក់ស្តែង គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើ កំណត់ទូតចំនួន៩ លើកហើយទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារ លើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ … Continue reading លោកប៉ែន បូណា ៖ កម្ពុជាបន្តដោះស្រាយព្រំដែន តាមរយៈការចរចា ការទូត-ច្បាប់អន្តរជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed