កម្ពុជាគោរព និងផ្តល់តម្លៃខ្ពស់ តួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគោរព និងផ្តល់តម្លៃខ្ពស់ដល់អាណត្តិ និងតួនាទី របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន សម្រាប់ការចុះផ្ទៀងផ្ទាត់ និងសង្កេតការណ៍ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ការលើកឡើងបែបនេះ របស់លោកប៉ែន បូណា បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍ អាស៊ានប្រចាំកម្ពុជា(AOT-KH) ដឹកនាំដោយប្រធាន បេសកកម្មក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាព រស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ។ ក្នុងសេចក្តីសង្ខេបស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកប៉ែន បូណាបានថ្លែងថា បេសកកម្មរបស់ក្រុម អ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជាដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក គូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ … Continue reading កម្ពុជាគោរព និងផ្តល់តម្លៃខ្ពស់ តួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន