មន្រ្តីជាន់ខ្ពស់សិង្ហបុរី ៖ កម្ពុជា មានភាពអត់ធ្មត់ លើការដោះស្រាយ ជម្លោះព្រំដែន
ភ្នំពេញ ៖ ចំពោះគោលជំហរកម្ពុជា លើការដោះស្រាយជម្លោះព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធី តាមរយៈយន្តការអន្តរជាតិ ត្រូវបានប្រទេសជាច្រើន បានកោតសរសេរជាហូរហែរ ចំពោះភាពអត់ធ្មត់កម្ពុជា មិនផ្ទុះអាវុធតបតទៅវិញ ។ សម្រាប់ជំហរកម្ពុជាបែបនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី Frederick Choo អគ្គលេខាធិការរង ទទួលបន្ទុកនយោបាយ នៃក្រសួងការពារជាតិសិង្ហបុរី បានលើកសរសើរកម្ពុជាថា មានភាពអត់ធ្មត់ជាខ្លាំង លើការដោះស្រាយជម្លោះព្រំដែននេះ ។ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី Frederick Choo លើកឡើងថា សិង្ហបុរីនឹងធ្វើជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២៧ ហើយក៏នឹងមានរៀបចំកិច្ចប្រជុំការពារជាតិ និងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ព្រមទាំងការបំពេញតួនាទីជាប្រធាន ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ផងដែរ។ សម្រាប់ករណីនេះនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថា កម្ពុជាបន្តប្រកាន់ជំហដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ដោយមិនទទួលយកការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែនឡើយ។ ជាកិច្ចឆ្លើយតប អគ្គលេខាធិការរងទទួលបន្ទុកនយោបាយសិង្ហបុរី បានវាយតម្លៃខ្ពស់ ចំពោះការអត់ធ្មត់ … Continue reading មន្រ្តីជាន់ខ្ពស់សិង្ហបុរី ៖ កម្ពុជា មានភាពអត់ធ្មត់ លើការដោះស្រាយ ជម្លោះព្រំដែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed