សម្តេចធិបតី ៖ កម្ពុជាផ្តល់តម្លៃខ្ពស់ ចំពោះការស្ថាបនា របស់មិត្តដែកថែបចិន ក្នុងការជំរុញកិច្ចសន្ទនា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា កម្ពុជាបានផ្ដល់តម្លៃខ្ពស់ ចំពោះការចូលរួមស្ថាបនារបស់ប្រទេសចិន ក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល(AI) ។ ក្នុង “សន្និសីទពិភពលោក ស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជាផ្ដល់តម្លៃខ្ពស់ ចំពោះការចូលរួមស្ថាបនារបស់មិត្តចិន លើការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល(AI) តាមរយៈគំនិតដើមរបស់អធិបាលកិច្ច AI សកល និងផែនការសកម្មភាពអភិបាលកិច្ច AI សកលជាដើម ។ សម្តេចធិបតីបន្តថា គំនិតផ្តួចផ្ដើមរបស់ចិនដែលបានរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីអន្តរជាតិ និងការកសាងសមត្ថភាព ជាពិសេសសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍និ ងប្រទេសលោកខាងត្បូង ។ សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា សន្និសីទពិភពលោក ស្ដីពីបញ្ញាសិប្បនិម្មិត បានក្លាយជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការបង្កើនការចូលរួម ក្នុងអភិបាលកិច្ចសកល និងបំប្លែងការប្ដេជ្ញាចិត្តរួមគ្នារបស់បណ្ដាប្រទេស លើកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យទៅជាកិច្ចសន្ទនា និងភាពជាដៃគូជាក់ស្ដែង ។ សម្តេចធិបតីសង្កត់ធ្ងន់ថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ក្របខណ្ឌពហុភាគីដែលបើកចំហរបរិយាបន្ន … Continue reading សម្តេចធិបតី ៖ កម្ពុជាផ្តល់តម្លៃខ្ពស់ ចំពោះការស្ថាបនា របស់មិត្តដែកថែបចិន ក្នុងការជំរុញកិច្ចសន្ទនា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed