សម្តេចធិបតី៖ កម្ពុជា នឹងអនុម័តជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត» នាពេលឆាប់ៗខាងមុខ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ដើម្បីកំណត់អាទិភាពជាតិសម្រាប់អភិបាលកិច្ច Ai កម្ពុជា នឹងអនុម័តជាផ្លូវការ នូវ «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» នាពេលឆាប់ៗខាងមុខ ដើម្បីលើកកម្ពស់ផលិតភាព ក្នុងវិស័យមូលដ្ឋាន លើកកម្ពស់គុណភាពជីវិត និងជំរុញកំណើនសេដ្ឋកិច្ច ។ ការថ្លែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ។ ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជា កំពុងបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពី “សន្តិសុខសាយប័រ” និងសេចក្តីព្រាងច្បាប់ស្តីពី “កិច្ចការពារទិន្ន័យបុគ្គល” ដែលនឹងគាំទ្រដល់បរិវត្តកម្មឌីជីថល ប្រកបដោយជវភាព ស្របពេលនឹងការបង្កើតបរិយាកាសអំណោយផល សម្រាប់ការវិនិយោគ ការប្រកួតប្រជែអដោយយុត្តិធម៌ និងការកសាងទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចឌីជីថល៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed