សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្តាំផ្ញើទៅក្រុមអ្នកវិភាគមួយចំនួន ដែលតាំងខ្លួនឯងជាបណ្ឌិត ចេះវិភាគគ្រប់រឿងរ៉ាវនោះ កុំមានអំណួតខ្លាំងពេក ត្រូវចេះក្រែងចិត្តគេខ្លះផង ។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា អ្នកវិភាគខ្លះ រិះគន់រាជរដ្ឋាភិបាល និងមេទ័ពមិនមានវិធីសាស្រ្ត ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ។ សម្តេចធិបតីបញ្ជាក់ត្រឡប់ទៅវិញថា បណ្ឌិតតាំងខ្លួនជាអ្នកវិភាគនោះ គឺគ្មានជំនាញខាងវិស័យការពារជាតិទាល់តែសោះ ប៉ុន្តែបែរជាអះអាងថា ធ្លាប់ចូលរួមរួមក្នុងវិស័យការពារជាតិ ខណៈខ្លួនត្រឹមជាអ្នកជួយលីអង្ករឱ្យកងទ័ពតែប៉ុណ្ណោះ ។សម្តេចធិបតីបន្ថែមថា “វិភាគតែកុំមើលងាយគេ អ្នកឯងបញ្ចេញមតិចុះ ។ អារឿងនេះខ្ញុំសូមបញ្ចប់រឿងបណ្ឌិត និងអ្នកចែវទូក។ ម្សិលមិញបានជួបអាប្អូនបណ្ឌិត ញិល រដ្ឋាបាយជាមួយគ្នា”។ សម្ដេចធិបតីមានប្រសាសន៍ទៀតថា បណ្ឌិតជាអ្នកវិភាគមួយចំនួន ត្រូវវិភាគអ្វីឱ្យមានទឡ្ហីករណ៍ និងមានចំណេះដឹងពិតប្រាកដ ដើម្បីជាទំនុកចិត្តដល់អ្នកប្រជាពលរដ្ឋ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed