កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលលើការងារខ័ណ្ឌសីមាព្រំដែន
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា អំពាវនាវឱ្យថៃ ឈប់បង្កើតលេសសម្រាប់ការពន្យារពេល ដោយចេតនារបស់ខ្លួន លើកិច្ចការខ័ណ្ឌសីមាព្រំដែន ហើយវិលត្រឡប់មករកដំណើរការខ័ណ្ឌសីមាព្រំដែនឡើងវិញ ដោយសុច្ឆន្ទៈ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា បន្តលើកឡើងអំពីភាពសកម្ម នៃការទូតសេដ្ឋកិច្ច និងការទូតដើម្បីការពារបូរណភាពទឹកដី និង ប្រជាជន ។ ដោយលោកគូសបញ្ជាក់ថា កម្ពុជាអំពាវនាវឱ្យថៃ ឈប់បង្កើតលេស សម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខ័ណ្ឌសីមាព្រំដែនឡើងវិញ ដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចហើយ រវាងប្រទេសទាំងពីរ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ លោកបញ្ជាក់ទៀតថា “ការពន្យារពេលដំណើរការងារខ័ណ្ឌសីមាព្រំដែន ដោយគ្មានកំណត់ ដើម្បីកាត់យកនិងកាន់កាប់ជាអចិន្ត្រៃយ៍ នូវទឹកដីកម្ពុជាដែលថៃ កំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញអាស៊ាន ដែលទង្វើបែបនេះមិនអាចត្រូវបានអនុញ្ញាតឱ្យបន្តធ្វើតទៅទៀតបានឡើយ”។ អ្នកនាំពាក្យសង្កត់ធ្ងន់ថា ការកំណត់ខ័ណ្ឌសីមាព្រំដែនគោក តាមរយៈគណៈកម្មការ … Continue reading កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលលើការងារខ័ណ្ឌសីមាព្រំដែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed