គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៧៩% គ្រោងបញ្ចប់ចុងឆ្នាំ២០២៧

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ។ បើតាម លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅចុងឆ្នាំ២០២៦ខាងមុខនេះ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវភ្ជាប់គ្នាហើយ ដែលជាដំណាក់កាល នៃការភ្ជាប់និស្ស័យអ្នកត្រើយខាងលិច និងត្រើយខាងទន្លេ។ គួរបញ្ជាក់ថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដាឆ្នាំ២០២៦ នេះ វឌ្ឍនភាពគម្រោងរួមមាន ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ។ ៣/ រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០%។ ៤/ រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤%។ ៥/បណ្តាញ ផ្លូវសម្រេចបាន ៥១% (តភ្ជាប់ … Continue reading គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៧៩% គ្រោងបញ្ចប់ចុងឆ្នាំ២០២៧