កម្ពុជា-អាមេរិក បន្តពង្រឹងប្រតិបត្តិការយោធា
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី បានជួបពិភាក្សាគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការ ពង្រឹងយោធាទ្វេភាគីលើវិស័យសំខាន់ៗមួយចំនួន។ ការផ្តោតសំខាន់លើវិស័យយោធានេះ រវាងតំណាងប្រទេសទាំងពីរ ក្នុងឱកាសឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា-សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ។ ក្នុងកិច្ចប្រជុំនោះ រដ្ឋលេខាធិការ ត្រូវបានទទួលស្វាគមន៍ដោយ លោកស្រី Lori D. Abele ។ក្នុងឱកាសនៃកិច្ចសន្ទនានោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក លើវិស័យ សំខាន់ៗមួយចំនួនរួមមាន ការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ ជាមួយគ្នានោះ រដ្ឋលេខាធិការ រ៉ាត់ ដារ៉ារ័ត្ន បានជម្រាបបន្ថែមអំពីបច្ចុប្បន្នភាព នៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ ព្រមទាំងថ្លែងនូវការអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រ និងចូលរួមកន្លងមករបស់សហរដ្ឋអាមេរិកលើបញ្ហាព្រំដែនវាងកម្ពុជា-ថៃ ។ សូមបញ្ជាក់ថា … Continue reading កម្ពុជា-អាមេរិក បន្តពង្រឹងប្រតិបត្តិការយោធា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed