អគ្គនាយកគយ៖ ប្រទេសចិន បន្តជាវិនិយោគិនធំបំផុត និងជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់ របស់កម្ពុជា
ភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ប្រទេសចិន បន្តជាវិនិយោគិនធំបំផុត និងជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់កម្ពុជា។ ថ្លែងក្នុងកម្មវិធី សម្ភោធដាក់ឲ្យដំណើរ ការជាផ្លូវការនូវ «យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន» នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក គុណ ញឹម បានគូសបញ្ជាក់ថា ការបង្កើតយន្តការសហប្រតិបត្តិការនេះ គឺជាការបន្តពង្រឹង ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិនិយោគ និងលើកកម្ពស់កិច្ច សម្រួលពាណិជ្ជកម្ម។ លោកបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ បានកើនឡើង ប្រមាណ ២៥,៤% ស្មើនឹងជាង ១១ពាន់លានដុល្លារអាម៉េរិក។ ក្នុងន័យនេះ អគរ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងយន្តការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការជាមួយវិនិយោគិន និងធុរជនចិន ដើម្បីផ្សព្វផ្សាយបទប្បញ្ញត្តិថ្មីៗ ស្តាប់កង្វល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។ លោកក៏បានគូសរំលេចថា ក្នុងនាមជាស្ថាប័ន ប្រតិបត្តិ អគរ … Continue reading អគ្គនាយកគយ៖ ប្រទេសចិន បន្តជាវិនិយោគិនធំបំផុត និងជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់ របស់កម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed