កម្ពុជា ទទូចឱ្យអ.ស.ប. ចាត់វិធានការ ឱ្យកាន់តែខ្លាំងលើការ ដោះស្រាយជម្លោះព្រំដែន

ភ្នំពេញ ៖ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានទទូចឱ្យអ.ស.ប. ចាត់វិធានការឱ្យកាន់តែខ្លាំងលើការ ដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ។ ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការពង្រឹងយន្តការ សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី” នៅទីក្រុងញូវយ៉ក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក កែវ ឈា បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មី ចំពោះការដោះស្រាយជម្លោះ ដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ ឱ្យកាន់តែខ្លាំង ចំពោះច្បាប់អន្តរជាតិ លោក កែវ ឈា បានរំលឹកថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះការដោះស្រាយជម្លោះ ដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ក្នុងសេចក្តីថ្លែងការណ៍ របស់ឯកឧត្តមទៅកាន់ក្រុមប្រឹក្សាសន្តិសុខ កាលពីខែឧសភា កន្លងទៅ។ ឯកអគ្គរដ្ឋទូតគូសបញ្ជាក់ពីអាទិភាពចំនួន៤គឺការពង្រឹងតួនាទីរបស់អ.ស.ប. ក្នុងការបង្ការដោយវិធីសាស្រ្តការទូត , ការធានាថា ជម្លោះត្រូវបានដោះស្រាយ … Continue reading កម្ពុជា ទទូចឱ្យអ.ស.ប. ចាត់វិធានការ ឱ្យកាន់តែខ្លាំងលើការ ដោះស្រាយជម្លោះព្រំដែន