សម្តេចតេជោ ចំណាប់អារម្មណ៍សំណេរ លោកស្រី អេនជេលីណា ជូលី ពាក់ព័ន្ធខួប១ឆ្នាំ ថៃឈ្លានពានកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានចំណាប់អារម្មណ៍លើសំណេរ របស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដ ដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារ នៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា។ សំណេររបស់លោកស្រី អេនជេលីណា ជូលី បានរៀបរាប់ថា ក្នុងរយៈពេលមួយឆ្នាំមកនេះ (២៤ កក្កដា ២០២៥-២៤ កក្កដា ២០២៦) ជម្លោះដែលបានផ្ទុះឡើង នៅតាមបណ្ដោយព្រំដែនរបស់កម្ពុជា បានធ្វើឱ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជនជិត៣០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ។ លោកស្រីបន្តថា កម្ពុជាតែងតែជាប្រទេសដ៏ពិសេសមួយ សម្រាប់រូបលោកស្រី និងក្រុមគ្រួសារ ។ លោកស្រី អេនជេលីណា ជូលី បន្ថែមថា ទីនេះជាប្រទេសកំណើតកូនប្រុស របស់លោកស្រី គឺ លោក Maddox ។ លោកស្រីបញ្ជាក់ទៀតថា អស់រយៈពេល២០ឆ្នាំមកនេះ … Continue reading សម្តេចតេជោ ចំណាប់អារម្មណ៍សំណេរ លោកស្រី អេនជេលីណា ជូលី ពាក់ព័ន្ធខួប១ឆ្នាំ ថៃឈ្លានពានកម្ពុជា