CMAC ៖ ព្រឹត្តិការណ៍ថៃ ឈ្លានពានកម្ពុជា ក្លាយជាប្រវត្តិសាស្រ្តនិងវិទ្យាសាស្រ្តពិត
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងថា ក្នុងឱកាសគម្របខួប១ឆ្នាំ នៃព្រឹត្តិការណ៍យោធាថៃ ឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ក្លាយជាប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រពិត សម្រាប់បន្តពង្រឹងស្មារតីសាមគ្គី។ លោក ហេង រតនា បានលើកឡើងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួបមួយឆ្នាំ ពោលគឺកាលពី៣៦៥ថ្ងៃ មុន ជាថ្ងៃដែលទាហានសៀម បានវាយលុកឈ្លានពានបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាទាំងកំរោល ដោយបានប្រើប្រាស់គ្រាប់អាវុធ និងផ្សែងគីមី គ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកយន្តហោះ និងដ្រូនអត្តឃាតជាដើមមកលើគោលដៅយោធា និងរចនាសម្ព័ន្ធស៊ីវិលកម្ពុជាយ៉ាងសាហាវព្រៃផ្សៃ។ លោកថា ដូច្នេះសូមឱ្យព្រឹតិ្តការណ៍នេះ ក្លាយជាប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រពិតសម្រាប់បន្តពង្រឹងស្មារតីសាមគ្គី ឆន្ទះ មនសិការជាតិតែមួយកាន់តែខ្លាំងក្លាថែមទៀត ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed