ក្រសួងអប់រំ អំពាវនាវ ដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវគោរពបទប្បញ្ញត្តិឱ្យបានម៉ឺងម៉ាត់ ខណៈមានបេក្ខជនជាង ១៥ម៉ឺននាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ ទាំងអស់ គោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានម៉ឺងម៉ាត់ ខណៈមានបេក្ខជនប្រឡងចំនួន ១៥១ ២៣៨នាក់។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦, ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦, ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦, ដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦, លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។ ចំពោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ … Continue reading ក្រសួងអប់រំ អំពាវនាវ ដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវគោរពបទប្បញ្ញត្តិឱ្យបានម៉ឺងម៉ាត់ ខណៈមានបេក្ខជនជាង ១៥ម៉ឺននាក់