សម្តេចធិបតី ជំរុញឱ្យបញ្ចប់ការចុះបញ្ជីដីធ្លី ឆ្នាំ២០២៦ និងបញ្ចប់ចែកបណ្ណ កម្មសិទ្ធិដីធ្លីឆ្នាំ២០២៧

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យក្រសួងរៀបចំដែនដី បញ្ចប់ការចុះបញ្ជីដីធ្លី ឆ្នាំ២០២៦ និងបញ្ចប់ការផ្ដល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅឆ្នាំ២០២៧ខាងមុខ ។ ក្នុងឱកាសអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី សង្ឃឹមថា នឹងបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លី នៅឆ្នាំ២០២៧ ទោះបីជាមានការយឺតយ៉ាវបន្តិចក្តី។ សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា “ខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួន សម្រាប់ក្រសួងរៀបចំដែនដី ឱ្យជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យចប់សព្វគ្រប់នៅឆ្នាំ២០២៦ និងបញ្ចប់ការចែកបណ្ណនៅឆ្នាំ២០២៧ តាមការគ្រោងទុក ខណៈរដ្ឋបាលខេត្តនៅសល់ត្រូវចូលរួមអនុវត្តកិច្ចការងារនេះ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ សិក្សាដាក់ចេញវិធានការថ្មីៗ សំដៅកាត់បន្ថយនីតិវិធីស្មុគស្មាញ និងជំរុញការផ្តល់សេវាចុះបញ្ជីដីធ្លី និងផ្តល់បណ្ណកម្មសិទ្ធិឱ្យបានឆាប់រហ័ស”។ សម្តេចធិបតីបន្ថែមថា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្រូវចែកបណ្ណកម្មសិទ្ធិដីធ្លីដល់ដៃ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានសាមី ។ ជាមួយគ្នានេះដែរ ត្រូវបន្តរៀបចំប្លង់គោលប្រើប្រាស់ដី សម្រាប់រយៈពេលវែងឱ្យបានចប់សព្វគ្រប់ ដោយត្រូវរក្សាតុល្យភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច និងបរិស្ថាន។ សម្ដេចធិបតីមានប្រសាសន៍បន្តថា ក្នុងរយៈពេលជិត … Continue reading សម្តេចធិបតី ជំរុញឱ្យបញ្ចប់ការចុះបញ្ជីដីធ្លី ឆ្នាំ២០២៦ និងបញ្ចប់ចែកបណ្ណ កម្មសិទ្ធិដីធ្លីឆ្នាំ២០២៧