សម្តេចធិបតី ប្រកាសឱ្យរៀបចំ ដំឡើងស័ក្តិដល់កងទ័ព ចេញប្រយុទ្ធទាំង២លើក
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឱ្យរៀបចំដំឡើងស័ក្តិ ដល់វីវកងទ័ពនៅជួរមុខ ដែលចេញប្រយុទ្ធទាំងពីរលើក ជាមូយខ្មាំងសត្រូវ និងកងទ័ពកំពុងឈរជើងការពារព្រំដែន នៅគ្រប់ទិសទាំងអស់ ។ ថ្លែងចេញពីវេទិកាចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ទៀតថា ថ្មីៗនេះ សម្តេចបានស្នើឱ្យ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ស្រង់ឈ្មោះយោធិន ជាពិសេសអ្នកទើបចូលមកបម្រើការពារទឹកដី ដោយត្រូវរៀបចំតម្លើងស័ក្តិ ចំពោះយោធិនដែលចូលមកថ្មីៗ។ សម្តេចធិបតីបញ្ជាក់ទៀតថា ចំពោះការបំពាក់មេដាយត្រូវរៀបចំ ឱ្យមានលក្ខណៈពិសេសដោយត្រូវបំពាក់ឱ្យបានគ្រប់ៗគ្នា នៅតាមគ្រប់ទិសតំបន់ការពារព្រំដែន ដែលបានប្រយុទ្ធតតាំង ក្នុងពេលថៃ ឈ្លានពានកម្ពុជា ទាំង២លើកនាឆ្នាំ២០២៥៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed