សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកំពុងដាក់ចេញគោលនយោបាយ និងយន្តការលើកកម្ពស់វិស័យទេសចរណ៍
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញគោលនយោបាយ និងយន្តការមុតស្រួចជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ។ ក្នុងឱកាសសម្ដេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦, លោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited បានលើកឡើងអំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងបានបង្ហាញពីប្រតិបត្តិការអាជីវកម្ម និងផែនការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាបន្ថែមទៀត។ ប្រធានក្រុមហ៊ុនបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ជាការឆ្លើយតប, សម្ដេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» ជាបន្តបន្ទាប់។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលមានទំនុកចិត្តខ្ពស់ក្នុងការវិនិយោគ ក៏ដូចជាផែនការពង្រីកប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការមុតស្រួចជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ដែលក្នុងនោះរួមមាន៖ ការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរ, ការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ, ការពង្រឹងគុណភាពសេវាកម្ម និងការបង្កើតព្រឹត្តិការណ៍កីឡា, … Continue reading សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកំពុងដាក់ចេញគោលនយោបាយ និងយន្តការលើកកម្ពស់វិស័យទេសចរណ៍
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed